កងរែកដីដំបូក
4 ខែ មុន
(ស្ទឹងត្រែង) ៖ តូច ប៉ូលីន ភេទស្រី មានអាយុ៥៦ សព្វថ្ងៃមានមុខរបរជាមេផ្ទះ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គាត់មានបងប្អូនទាំងអស់បីនាក់។
នៅអំឡុងរបបខ្មែរក្រហម គាត់រស់នៅក្នុងកងកុមារ អង្គការបានប្រើឲ្យគាត់រែកដីដំបូកដាក់ក្នុងស្រែ។ គាត់បាននិយាយថានៅក្នុងសហករណ៍ដែលគាត់រស់នៅគឺមានអាហារហូបគ្រប់គ្រាន់។
ថ្វីត្បិតតែមានអាហារបរិភោគគ្រប់គ្រាន់មែន ប៉ុន្តែនៅតែមានទុក្ខលំបាកទៅលើការធ្វើការងារ ព្រោះក្នុងមួយថ្ងៃៗធ្វើការច្រើនម៉ោង មិនសូវបានឈប់សម្រាក ត្រូវក្រោកពីព្រលឹមទៅធ្វើការ ពេលយប់ជ្រៅទើបបានសម្រាក។
គាត់បានយល់ឃើញថាការកាត់ទោសមេដឹកនាំខ្មែរក្រហម មានការសមស្របព្រោះបានផ្ដល់យុត្តិធម៌ដល់ប្រជាជន។ ជំងឺដែលគាត់ឈឺជាប្រចាំគឺ ជំងឺលើសឈាមដោយសារកង្វះជីវជាតិ និងជំងឺក្រពះពោះវៀន៕
សម្ភាសន៍ដោយ ជួង ចាន់ចរិយា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
អត្ថបទដោយ នេន ស្រីមុំ